Posts

Showing posts from November, 2016

បទពិសោធន៍ផ្សំថ្នាំព្យាបាលគោហើមពោះ និងទល់លាមក

Image
» បទពិសោធន៍ផ្សំថ្នាំព្យាបាលគោហើមពោះ និងទល់លាមក ១-រោគសញ្ញាសត្វគោមានរោគសញ្ញា ច្រមុះឡើងស្ងួត មិនស៊ីចំណី ហើមពោះចេះតែហើមធំទៅ ៗ។ ២-ធាតុផ្សំ និងឧបករណ៍សំរាប់ប្រើធាតុផ្សំសំខាន់ៗដែលគាត់បានប្រើមាន៖  - សាច់ជូរសប៉ុនមេដៃ(សាច់ជូរ សំរាប់កូរទឹកថ្លា) - ស្លឹកម្រះព្រៅ មួយកណ្តាប់ដៃ - ទឹក ១លីត្រ។ ឧបករណ៍សំរាប់ប្រើក្នុងការផ្សំថ្នាំ៖ - ស្បៃច្រោះ - ត្បាល់បុកថ្នាំ។ ៣-របៀបផ្សំ៖ - យកស្លឹកម្រេះព្រៅទៅបុកឲ្យម៉ដ្ឋរួចចាក់ទឹកប្រហែល ១លីត្រច្របាច់ជាមួយស្លឹកម្រេះព្រៅឲ្យសព្វរួចយកសាច់ជូរមកដាក់ត្រាំក្នុងទឹកម្រេះព្រៅនោះឲ្យរលាយ។  - បន្ទាប់មកយកស្បៃច្រោះវាឲ្យស្អាតចាក់ចូលទៅក្នុងដប។ ៤-ការប្រើប្រាស់៖ - ច្រកទឹកថ្នាំឲ្យគោផឹកភ្លាមៗ ដោយច្រកម្តងឲ្យអស់។  - គេមិនអាចរក្សាទុកទឹកថ្នាំនេះឲ្យលើសពី ២ម៉ោងឡើយ ព្រោះអាចធ្វើអោយថ្នាំខូចគុណភាពបាន។  - ក្នុងមួយថ្ងៃច្រកទឹកថ្នាំ នេះតែម្តងប៉ុណ្ណោះ។  - ក្នុងការច្រកគេត្រូវប្រើរយៈពេល ២-៣ថ្ងៃ ទើបគោបានជាសះស្បើយ។ ៥-ចំណាប់អារម្មណ៍៖ ថ្នាំនេះមានប្រសិទ្ធិភាពណាស់ក្នុងការព្យាបាលជំងឺគោហើមពោះ និងទល់លាមក។ ព្រោះក្រោយពីច្រកថ្នាំបាន ២-៣ដង គោបានជាសះស្បើយដូចធម្មតា។ មួយវិញទៀត ការប្រើប្រាស់ថ្នាំផ្សំនេះ អា...

វិធីផ្សំថ្នាំពុលពីធម្មជាតិមានប្រសិទ្ធភាពខ្ពស់កំចាត់សត្វល្អិត និងដង្កូវបំផ្លាញដំណាំក្រូច

Image
ធាតុផ្សំ៖ មេស្រាទើបបិតចេញដំបូង ៦២៥ មីលីត្រ ឬប្រើអាកុលក៏បាន ទឹកខ្មេះ ០,៥លីត្រ គ្រាប់ស្តៅ ១គីឡូក្រាម (យកចាស់ល្មម មិនខ្ចីពេក មិនទុំ) ស្លឹកទន្ទ្រោនខែត្រ ២,៥គីឡូក្រាម ស្លឹកវល្លិ៍បណ្តូលពេជ្រ ២,៥គីឡូក្រាម ទឹក ១៥លីត្រ។ វិធីធ្វើ៖ ចិញ្ច្រាំ និងកិនធាតុផ្សំទាំងអស់ឲ្យម៉ដ្ឋ រួចដាក់ក្នុងធុងមួយមានចំណុះ៣០លីត្រ ចាក់ស្រា ទឹកខ្មេះ និងទឹកចូល រួចគ្របរក្សាទុកមួយយប់ បន្ទាប់មកច្រោះយកទឹកល្បាយពីក្នុងធុងនោះទាំងអស់ យកមករំងាស់យកសល់ត្រឹម៨លីត្រ។ វិធីប្រើ៖ លាយទឹកថ្នាំដែលបានពីចម្រាញ់រួច ៣០មីលីត្រ ជាមួយទឹក២០លីត្រ បាញ់លើដំណាំក្រូចដែលទទួលការបំផ្លាញពីសត្វល្អិត និងដង្កូវ រាល់២ថ្ងៃម្តង។ សូមចូលរួមប្រើថ្នាំពុលផ្សំពីធម្មជាតិឲ្យអស់ពីលទ្ធភាព មុននឹងសម្រេចចិត្តក្នុងការប្រើថ្នាំពុលគីមី ព្រោះវាប៉ពាល់ដល់សុខភាពទាំងអ្នកដាំ និងអ្នកប្រើប្រាស់។ អត្ថបទ ៖ អ៊ាង សុផល្លែត ប្រភព ៖ agritoday.com

ផ្លែស្វាយជាឱសថធម្មជាតិរក្សាសម្រស់ ការពារភាពជ្រីវជ្រួញ កាត់បន្ថយស្នាមអាចម៍រុយ ព្យាបាលមុន និងវិធីប្រើប្រាស់

Image
  ផ្លែស្វាយជាឱសថធម្មជាតិរក្សាសម្រស់ ការពារភាពជ្រីវជ្រួញ កាត់បន្ថយស្នាមអាចម៍រុយ ព្យាបាលមុន និងវិធីប្រើប្រាស់ ការពារភាពជ្រីវជ្រួញ៖ ស្វាយមានផ្ទុកនូវ Collagen ដែលអាចធ្វើឱ្យស្បែករលោង និងតឹងណែន និងការពារភាពចាស់មុនអាយុ។ – វិធីប្រើ៖ •អ្នកអាចគ្រាន់តែយកសម្បកស្វាយទុំមកខាត់លើស្បែករបស់អ្នក ហើយទុកវាឱ្យបាន ១០ ទៅ១៥នាទី •បន្ទាប់មកលាងជម្រះវាដោយទឹកត្រជាក់ •ការអនុវត្ដបែបនេះជារៀងរាល់ថ្ងៃ នឹងរក្សាឱ្យស្បែករបស់អ្នកទន់ និងភ្លឺរលោង។ * កាត់បន្ថយស្នាមអាចម៍រុយ៖ ផ្លែស្វាយនេះ អាចផ្ដល់ឱ្យអ្នកនូវសារធាតុ Beta-carotine និងវីតាមីនច្រើនប្រភេទ ដែលអាចលើកកម្ពស់ចលនាឈាមរត់ទៅកាន់ស្បែករបស់អ្នក និងប្រើជាភ្នាក់ងារធ្វើឱ្យស្បែកសដ៏មានប្រសិទ្ធភាពមួយប្រភេទ។   – វិធីប្រើ៖ •យកសម្បកស្វាយទុំហាលឱ្យស្ងួត ហើយកិនវាឱ្យក្លាយជាម្សៅម៉ត់ •បន្ទាប់មកយកវាមកលាយជាមួយយ៉ាអួមួយស្លាបព្រាកាហ្វេ និងលាបវានៅលើផ្ទៃមុខរបស់អ្នក •ទុកឱ្យវាជ្រាបទៅក្នុងស្បែកមុខរយៈពេល ១៥ទៅ ២០នាទី រួចសឹមលាងជម្រះវាជាមួយនឹងទឹកក្ដៅឧណ្ហៗ •អនុវត្ដវិធីនេះឱ្យបាន ៣ ដង ក្នុងមួយសប្ដាហ៍ដើម្បីឱ្យស្នាមអាចម៍រុយនេះស្រកលឿន * ព្យាបាលមុន៖ ស្វាយខ្ចីមានគុណសម្បត្ដិដ៏អស្ចារ្យ ដែលអាចព្យាបាលមុនឱ្យជាសះ...

នំបញ្ចុកឆ្ងាញ់ ភូមិព្រះដាក់

Image
តាំងពីដើមរៀងមកផលិតផលប្រើ ប្រាស់ផ្សេងៗ ក៏ដូចជាចំណីអាហារ ខ្មែរយើងតែង បញ្ជាក់អំពី អត្តសញ្ញាណ ទីតាំងភូមិសាស្ត្រភូមិ ស្រុកនីមួយៗ ឧទាហរណ៍ដូចជា ណែមសាច់ត្រី របស់អ្នកខេត្ត បាត់ដំបង ស្ករត្នោតនៅ ខេត្តកំពង់ស្ពឺ ក្រឡានឆ្ងាញ់ របស់អ្នកភូមិ អូរស្ងួត ខេត្តបន្ទាយមានជ័យ ជាដើម ។ សូមចុចចុះឈ្មោះទីនេះដើម្បីទទួលបាន ប្រាក់បន្ថែមស្វាគមន៌100% រហូតដល់ USD 200 សម្រាប់ហ្គេមស្លត។   ជាមួយគ្នានោះ នៅឯខេត្ត សៀមរាបទឹកដី អង្គរនៃយើង ឯណោះវិញ ក៏មានភូមិស្រុកមួយ ចំនួនមាន ផលិតផល ផ្ទាល់ខ្លួនផងដែរ ដូចជាភូមិព្រះដាក់ ល្បីខាង នំបញ្ចុកឆ្ងាញ់ជាដើម ។   ព្រះដាក់ជា ភូមិមួយ ស្ថិតនៅក្នុងឃុំព្រះដាក់ ស្រុកបន្ទាយស្រី និង នៅខាងលិច ឆៀងខាងត្បូងនៃ ខេត្តសៀមរាប ហើយក៏ជាចំណុច កណ្តាលរវាងក្រុងសៀមរាប និង ប្រាសាទបន្ទាយ ស្រីផងដែរ ដែលមានចម្ងាយ ពីទីក្រុងសៀមរាប ប្រមាណដប់ ប្រាំគីឡូម៉ែត្រ ។ ចំពោះអ្នកសៀមរាប ឬ ភ្ញៀវទេសចរ ដែលឧស្សាហ៍មកទស្សនា ក្រុងអង្គរ បើសិន ជានិយាយអំពី ភូមិព្រះដាក់ប្រាកដ ជានឹកដល់នំបញ្ចុក ឆ្ងាញ់ជាមិនខាន ។ នៅពេលធ្វើដំណើរ ដល់ចំណុចផ្លូវបំបែក ឆ្ពោះទៅប្រាសាទ បន្ទាយស្រី នោះនឹងបានឃើញ តូបលក់នំបញ្ចុក ដែលសង់ជាប់ៗគ្នាជាជួរ មានភ្ញៀវប្រុសស្រី ចេញ ចូលទ...

របៀបធ្វើក្រឡាន

Image
ក្រឡាន ជាបរិវារសព្ទ ក្លាយមកពីពាក្យថា ក្រឡានជុំជើងក្រឹង ក្រឡឹងជុំជើងក្រាន។ បាយក្រឡាន គឺជាបាយដែលគេដាំក្នុងបំពង់ប្ញស្សី ដុតជុំវិញភ្នក់ភ្លើង ដែលមនុស្សចាស់បុរាណ ជាពិសេស អ្នកដើរព្រៃ ចូលចិត្តដណ្តាំ សម្រាប់បរិភោគ។ សូមចុចចុះឈ្មោះទីនេះដើម្បីទទួលបាន ប្រាក់បន្ថែមស្វាគមន៌100% រហូតដល់ USD 200 សម្រាប់ហ្គេមស្លត។ របៀបធ្វើ ៖ ១- ត្រាំអង្ករដំណើបបួនម៉ោង ហើយស្រង់សម្រស់ចេញ។ ២- កោសដូងពូតយកខ្ទិះដើម ដាក់ដាំអោយពុះ កូរដាក់ស្ករបន្តិចអំបិលបន្តិច អោយប្រៃផ្អែមឡមៗ ហើយរំលត់ភ្លើងចេញ។ ៣- ចាក់អង្ករចូល កូរលាយចូលជាមួយខ្ទិះអោយសព្វ។ ៤- កាប់ឬស្សីស្រុក ធំពេញចំណាស់ មានកម្រាស់ល្មម អោយខ្លីៗ ជាកង់ៗ។ ៥- ច្រកអង្ករចូល ហើយយកស្រកីដូង ជ្រលក់ទឹក ចុកបំពង់អោយជិត។ ៦- ដាក់បំពង់ឬស្សីដុតលើភ្លើង អោយឆេះសំបកមួយជុំ ទើបដាក់ភ្ញំ ដោយដាក់បំពង់ឬស្សីផ្កាប់ក្បាលចុះក្រោម។ ៧- ពេលបរិភោគ ត្រូវសកសំបកឬស្សីចេញសិន ទើបបកយកសាច់បាយ មកទទួលទាន ជាមួយត្រីងៀត ឬ អំបិលម្ទេស ជាដើម

ភ្លាសាច់សុទ្ឋ

Image
គ្រឿងផ្សំ គោ ម្ទេស ជីវ៉ាន់ស៊ុយ ស្លឹកខ្ទឹម ស្លឹកក្រូចសើច ជីអង្កាម អំបិល ទឹកត្រី រំដេង ខ្ទឹមក្រហម វិធីធ្វើ ១-សាច់គោចិញ្រ្ចាំអោយល្អិត ៣០០ក្រាម, ដើមខ្ទឹមហាន់ទទឹងស្តើងៗ និងជីរវ៉ាន់ស៊ុយ១មុខៗ ១ស្លាបព្រាបាយ, ស្លឹកជីរអង្កាម ១/២ចានចង្កឹះ ,ស្លឹកក្រូចសើចហាន់អោយល្អិត ១ស្លាបព្រាបាយ, ខ្ទឹមក្រហមហាន់ទទឹងស្តើងៗ ១ស្លាបព្រាបាយ, រំដេងបុកអោយល្អិត ១ស្លាបព្រាកាហ្វេ, ម្ទេសម៉ដ្ឋ ១-២ស្លាបព្រាកាហ្វេ, អង្ករលីង (បុកអោយម៉ដ្ឋ) ១ស្លាបព្រាបាយ, អំបិលម៉ដ្ឋ ១/២ ស្លាបព្រាកាហ្វេ , ទឹកត្រី ១ស្លាបព្រាបាយ និងទឹកក្រូចឆ្មារ ៣ស្លាបព្រាបាយ ២- លាយសាច់ជាមួយទឹកក្រូចឆ្មារ អំបិល ទឹកត្រី អង្ករលីង ម្ទេសម៉ដ្ឋច្របល់អោយសព្វ ៣- ដាក់ជីរវ៉ាន់ស៊ុយ ដើមខ្ទឹម ស្លឹកក្រូចសើច រំដេង ខ្ទឹមក្រហម ច្របល់អោយសព្វហើយដាក់ជីរអង្កាមចូល ៤- ទទួលទានជាមួយនឹង បន្លែស្រស់ ដូចជា ព្រលឹត ស្ពៃក្តោប ស្លឹកចាភ្លូ សណ្តែកកួរ ។ល។ សំគាល់ : បើចូលចិត្តល្វីង អោយដាក់ពោះខ្ចីទាំងកាកតិចៗផង ។

បច្ចេកទេសការដាំអំពៅ

Image
ការត្រៀមដី -ការភ្ជួរដីត្រូវភ្ជួរយ៉ាងតិច 2 ដង ត្រូវភ្ជួរនៅពេលដីមានសំណើម ហើយត្រូវភ្ជួរជំរៅ 20-50 សង់ទីម៉ែត្រ ដោយភ្ជួរលើករង ចន្លោះពីរងមួយទៅរងមួយ ប្រវែង 1 -1.50 ម៉ែត្រ។   ការដាំប្រភេទមួយជួរ -ចន្លោះពីជួរមួយទៅជួរមួយ មានប្រវែងពី 1.40 – 1.50 ម៉ែត្រ (សំរាប់ប្រម៉ាស៊ីនកាត់)។ – ចន្លោះពីជួរមួយទៅជួរមួយ មានប្រវែងពី 1 – 1.30 ម៉ែត្រ (សំរាប់មនុស្សកាត់)។ ការដាក់ដើមពូជដើម្បីដាំ -ត្រូវដាក់ដើមពូជអំពៅទាំងដើមចូលក្នុងរង តំរៀបជាជួរ រួចហើយកាប់ដើមពូជដែលតំរៀបក្នុងរងជា 3 – 4 កំណាត់ រួចហើយលុបដីកំរាស់ពី 3 – 5 សង់ទីម៉ែត្រ។ ការដាំប្រភេទពីរជួរ -ចន្លោះជួរគូរវាងពី 20 – 30 សង់ទីម៉ែត្រ ហើយចន្លោះពីជួរមួយទៅជួរមួយទៀតមានប្រវែងពី 1.2 – 1.4 ម៉ែត្រ ប្រសិនបើដាំត្រូវរង់ចាំទឹកភ្លៀង (រដូវក្ដៅ) ត្រូវលើករងដាំ ហើយត្រូវប្រញាប់លប់ដីជាបន្ទាន់ គឺដើម្បីជួយរក្សានៅសំណើមរបស់ដី ហើយត្រូវលុបដីឲ្យបានកំរាស់ 5 សង់ទីម៉ែត្រ។ ការត្រៀមពូជអំពៅសំរាប់ដាំ -ត្រូវជ្រើសរើសមើលកំណាត់ពូជឲ្យបានល្អ គឺដើមដែលថ្លោស ដោយមានអាយុចាប់ពី 8 – 10 ខែ គឺអំពៅដែលទើបដាំថ្មីមានដើមថ្លោសធំ មានភ្នែកល្អហើយគ្មានរោគ និងសត្វល្អិតមកយាយីទៀតផង។ -ត្រូវជ្រើសដើមដែលមានភ្នែកល្អ មានសំបក(ធាង) ព័ទ...

បច្ចេកទេសការដាំឪឡឹក

Image
1.ស្ថានភាពទូទៅ វិធីសាស្ត្រក្នុងការដាំដំណាំឪឡឹក មានដំណាំយកផ្លែជាច្រើនប្រភេទដែលស្ថិតក្រុមបន្លែផង និងជាដំណាំហូបផ្លែផងដែរ ដូចជា ដំណាំឪឡឹកជាដើម វាត្រូវបរិភោគផ្លែខ្ចីៗ ក្នុងតំបន់ប្រទេសក្រីក្រមួយចំនួន ដែលមិនសម្បូរបន្លែ ប៉ុន្តែដោយឡែកប្រទេសភាគច្រើនគេតែងតែបរិភោគផ្លែឪឡឹកទុំជាបង្អែមហើយមានប្រជាប្រិយភាពយ៉ាងខ្លាំងស្ទើរពេញពិភពលោក។ ការនិយមចូលចិត្តបរិភោគ ដោយយោងទៅលើរសជាតិ និងសារធាតុផ្សេងៗសម្រាប់ទ្រទ្រង់រាងកាយដូចក្នុងតារាងអាហារូបត្ថម្ភ។ តារាងអាហារូបត្ថម្ភក្នុងទម្ងន់ ១០០ ក្រាម ទទួលបាន។ ២.១.ការជ្រើសរើសពូជ នៅក្នុងការដាំដុះពូជជាកត្តាយ៉ាងសំខាន់ចម្បងជាងគេ ហើយមានជាច្រើនប្រភេទ មានពូជស្រាល កណ្ដាល និងធ្ងន់ ពូជទាំងនេះមិនអាចសមស្របនឹងអាកាសធាតុត្រជាក់ ពូជខ្លះសមស្របនឹងអាកាសធាតុក្ដៅ សុទ្ធសឹងជាពូជកូនកាត់ មិនអាចយកគ្រាប់មកទុកបន្តពូជបានឡើយ ព្រោះវាត្រូវបានផលិតដោយក្រុមហ៊ុនជាច្រើនលើពិភពលោក។ ប៉ុន្តែក្នុងនោះពូជដែលផលិតដោយក្រុមហ៊ុនអាស៊ី ដូចជា ប្រទេសថៃ ភាគច្រើនអាចដុះលូតលាស់ល្អក្នុងប្រទេសកម្ពុជាយើង ដោយឡែកពូជប្រពៃណីដែលធ្លាប់ដាំដុះក្នុងតំបន់ជុំវិញទន្លេសាប មុនសម័យសង្រ្គាមត្រូវផុតពូជទាំងស្រុង ជាពិសេសនៅតំបន់ព្រំប្រទល់ ខេត្តកំពង់ធំ និងខេត្...

​​​​​​ភ្លាឈាមស្រស់

Image
គ្រឿងផ្សំ វិធីធ្វើ ១- គ្រឿងក្នុងគោ (សាច់ពោះ ១០០ស្រទាប់ និងថ្លើម) ៣០០ក្រាម, ឈាមគោសុទ្ឋ (ឈាមស្រស់ៗ) ១ចានចង្កឹះ, អង្ករលីង(បុកម៉ដ្ឋ) ១ស្លាបព្រាបាយ, ម្ទេសម៉ដ្ឋ ១ស្លាបព្រាកាហ្វេ, ដើមខ្ទឹមហាន់ទទឹងស្តើងៗ ២ស្លាបព្រាបាយ, ស្លឹកជីរបារាំង ឬជីបន្លា ២គល់, ស្លឹកគ្រៃ ៦សន្លឹក, ស្លឹកជីរអង្កាម ១/២ចានចង្កឹះ, ទឹកត្រី ២ស្លាបព្រាបាយ, ទឹកក្រូចឆ្មារ ២-៣ស្លាបព្រាបាយ ២- លាងសាច់ និងគ្រឿងក្នុងអោយស្អាត រួចស្ងោអោយឆ្អិន បន្ទាប់មកហាន់ស្តើងៗ ៣- ញីស្លឹកគ្រៃ ហើយច្របាច់ច្របល់ជាមួយឈាម ប្រហែលជា ៥-១០នាទីរហូតដល់ឡើងពពុះ ដើម្បីកាត់ក្លិនឆ្អាប រួចយកស្លឹកគ្រៃចេញ ៤- ប្រឡាក់គ្រឿងក្នុង ជាមួយអង្ករលីង ម្ទេសម៉ដ្ឋ ដើមខ្ទឹម ជីបារាំង អោយសព្វ ៥- ស្រោចឈាមដែលត្រៀមទុក ពីលើគ្រឿងក្នុង ហើយគ្រឿងជូរប្រៃដោយ ទឹកត្រី ទឹកក្រូចឆ្មារសព្វ ហើយរោយជីរអង្កាមពីលើជាការស្រេច កំណត់សំគាល់ផ្សេងៗ សំគាល់ : ចង់បន្ថែមពោះវៀនខ្ចីទៀតក៏បានដែរ

សាច់ជ្រូកកៀបផ្សិតម្ជុល

Image
គ្រឿងផ្សំ៖ សាច់ជ្រូកបីជាន់ (យកសាច់ពោះ) ផ្សិតម្ជុល ទឹកសៀង ស្រាស ឈើចាក់ធ្មេញ ទឹកប្រេងខ្យង វិធីចម្អិន៖ 1.  លាងសម្អាតសាច់ជ្រូក ហើយយកមកកាត់ជាបន្ទះស្ដើងវែង បន្ទាប់មកទៀតដាក់វាប្រឡាក់ជាមួយនឹងប្រេងទឹកសៀង និងស្រាសប្រហែល 10 នាទី ដើម្បីឱ្យចូលជាតិ 2.  លាងផ្សិតម្ជុលឱ្យស្អាត 3.  យកផ្សិតម្ជុលមករុំដោយសាច់ជ្រូក រួចដោតឈើចាក់ធ្មេញដើម្បីកុំឱ្យវារបូត 4.  យកខ្ទះចៀនមិនជាប់ដាក់លើចង្ក្រានឱ្យក្ដៅ (មិនបាច់ចាក់ប្រេងឆា) រួចចាប់សាច់ជ្រូករុំផ្សិតម្ជុលចៀន ដោយត្រឡប់ចុះ ត្រឡប់ឡើងទាល់តែឆ្អិនសងខាង។ បន្ថែមទឹកប្រេងខ្យង និងទឹកចូលបន្តិច ទុកឱ្យពុះនិងស្រកទឹក រួចដួសដាក់ចាន។

ភ្លាត្រីអណ្តែង

Image
គ្រឿងផ្សំ ត្រី ស្លឹកខ្ទឹម ស្លឹកក្រូចសើច ជីអង្កាម ក្រូចឆ្មារ ទឹកត្រី រំដេង ខ្ទឹមក្រហម អង្ករលីង វិធីធ្វើ ១- ត្រីអណ្តែង១ក្បាល ៣០០ក្រាម, ដើមខ្ទឹមហាន៉ទទឹងស្តើងៗ ២ដើម, ខ្ទឹមក្រហមហាន់ទទឹងស្តើងៗ ១ស្លាបព្រាបាយ, រំដេងហាន់ល្អិត ១ស្លាបព្រាកាហ្វេ, ស្លឹកជីអង្កាម ១/២ចានចង្កឹះ, ស្លឹកក្រូចសើចហាន់ល្អិត ២ស្លាបព្រាកាហ្វេ, អង្ករលីងបុកអោយល្អិត ២ស្លាបព្រាបាយ, ម្ទេសម៉ដ្ឋ ១ស្លាបព្រាកាហ្វេ, ទឹកត្រី ២ស្លាបព្រាបាយ, ទឹកក្រូចឆ្មារ ២-៣ស្លាបព្រាបាយ ២- កោសរំអិលត្រី រួចវះពោះលាងអោយស្អាត យកទៅអាំងអោយឆ្អិនល្មម ហើយបេះយកឆ្អឹងចេញរួចចញ្រ្ចាំងតិចៗ ៣- ប្រឡាក់សាច់ត្រី ដែលរួមនេះជាមួយ អង្ករលីង ម្ទេសម៉ដ្ឋ រំដេង ដើមខ្ទឹម និងស្លឹកក្រូចសើច ៤- ថែមទឹកត្រី ទឹកក្រូចឆ្មារ ហើយរោយស្លឹកជីអង្កាម ភ្លក្សអោយល្មមតាមត្រូវការ ទទួលទានជាមួយនឹងអន្ទក់ខ្ចី ដូចជាស្ពៃក្តោប សណ្តែកកួរ និងស្លឹកជីនាងវង ។

សាច់គោផុសស្លឹកខ្ទឹម

Image
គ្រឿងផ្សំ៖ សាច់គោជាប់ខ្លាញ់ និងសរសៃ កន្លះគីឡូក្រាម (ហាន់ស្ដើងល្មម) ម្សៅបេកឃីងសូដា កន្លះស្លាបព្រាកាហ្វេ ប្រេងឆា 2 ស្លាបព្រាបាយ ខ្ទឹមស 125 ក្រាម (ចិញ្ច្រាំ) ស្រាក្រហម 1 ស្លាបព្រាបាយកន្លះ អំបិល 1 ភាគ 8 នៃស្លាបព្រាកាហ្វេ ស្ករសកន្លះស្លាបព្រាកាហ្វេ ទឹកស៊ីអ៊ីវខាប់ 1 ស្លាបព្រាបាយ ទឹកស៊ីអ៊ីវធម្មតាកន្លះស្លាបព្រាបាយ ទឹកស្អាត 2 ពែង ម្សៅឆា 1 ស្លាបព្រាកាហ្វេ (លាយទឹក 1 ស្លាបព្រាបាយ) ស្លឹកខ្ទឹម 4 គុម្ព កាត់ជាកង់ៗប្រហែល 1 អ៊ីង។ វិធីចម្អិន៖ 1. ច្របល់សាច់គោ និងម្សៅបេកឃីងសូដាក្នុងចានគោមធំល្មមមួយ ដោយផ្អាប់ទុកប្រហែល 30 នាទី ដើម្បីឱ្យសាច់ទន់។ 2. ដាក់ខ្ទះកម្ដៅលើចង្ក្រានឱ្យក្ដៅខ្លាំង ចាក់ប្រេងឆាចូលដោយកូរវាសឱ្យពេញខ្ទះ ចាក់ខ្ទឹមចិញ្ច្រាំចូល បំពងឱ្យទាល់តែឡើងពណ៌ត្នោត។ រួចចាក់សាច់គោចូល ហើយឆាវាប្រហែល 2 ទៅ 3 នាទី ទាល់តែប្រែពណ៌ត្នោត។ បន្ទាប់មកទៀត ចាក់ស្រាក្រហមចូល និងបន្តឆា។ 3. ថែមគ្រឿងទេស ដូចជាអំបិល ស្ករស និងទឹកស៊ីអ៊ីវទាំងពីរប្រភេទនោះចូល រួចចាក់ទឹកចូល ដាំឱ្យពុះ រួចបន្ថយភ្លើងចង្ក្រានដើម្បីរម្ងាស់។ បន្តការចម្អិនប្រហែល 30 នាទី ឬរហូតទាល់តែសាច់គោផុយ។ 4. ពេលទឹកស្រកបានពាក់កណ្ដាល លោកអ្នកអាចចាក់ម្សៅឆាលាយទឹកចូលដើម្បីធ្វើឱ្យម្ហូ...

សម្លរម្ជូរអង្ក្រង

Image
សម្លរម្ជូរអង្ក្រងជាមុខម្ហូបមួយមុខ ដែលជនជាតិខ្មែរចូលចិត្តបរិ ភោគមិនថារស់នៅក្នុងទីក្រុងរឺជនបទនិងល្បីជាមុខម្ហូបដែលប្លែកនិងឆ្ងាញ់របស់ខ្មែរ។តើសម្លរម្ជូរអង្ក្រងដែល ជនជាតិខ្មែរ ចូលចិត្តញ៉ាំមានគ្រឿងផ្សំមានអ្វីខ្លះ? គ្រឿងផ្សំមានដួចជា៖ ឆ្អឹងជំនីរជ្រូកខ្ចីកាត់ជាកង់ ១៥០ក្រាម រំដេង ១ចំណិត ប្រហុកចិញ្ច្រាំ កន្លះស្លាបព្រាបាយ ខ្ជាយ ប៉ុនថ្នាំងដៃ -គល់ស្លឹកគ្រៃហាន់ ៣ដើម ម្ទេសទុំ ២ផ្លែ ខ្ទឹមស ៤កំពឹស ស្លឹកម្រះព្រៅ ១០០ក្រាម ខ្ទឹមក្រហម ២កំពឹស អង្ក្រង ១០០ក្រាម សម្បកក្រូចសើច ១ចំណិត ស្លឹកតាមូងបុក ៥០ក្រាម ទឹកត្រី ១ស្លាបព្រាបាយ ស្ករត្នោត កន្លះស្លាបព្រាបាយ អំបិល កន្លះស្លាបព្រាកាហ្វេ ប៊ីចេង កន្លះស្លាបព្រាកាហ្វេ រមៀត ប៉ុនថ្នាំងដៃ ស៊ុបមាន់ ១ស្លាបព្រាបាយ ត្រកួនឈ្លក់ទឹក ១០០ក្រាម ម្ទេស ១ផ្លែ ចំពោះរបៀបធ្វើមានជាលំដាប់ដួចតទៅ៖ ជាដំបូងត្រូវយកគល់ស្លឹកគ្រៃ សម្បកក្រូចសើច រំដេង រមៀត ខ្ទឹមស ខ្ទឹមក្រហម ម្ទេសបុកឱ្យម៉ត់ ទើបដាក់ម្រះព្រៅចូលបុកជាមួយគ្នាតែកុំឱ្យម៉ត់ពេក ។ ដាក់ឆ្នាំងឱ្យក្ដៅរួចចាក់ខ្លាញ់ លីងគ្រឿងបុកទាល់តែឈ្ងុយ ហើយដាក់សាច់ជ្រូក ប្រហុក កូរឱ្យឈ្ងុយ ទើបចាក់ទឹកបន្ដិចរួចដាក់ស្លឹកម្ជូរតាមូងបុកចូល។ បន្ទាប់មកចាក់ទឹកត្រី ស្ករ ប៊ីចេង ...

ខមុំាពោះតាន់

Image
ខមុំាពោះតាន់ជាមុខម្ហូបមួយមុខ ដែលជនជាតិខ្មែរចូលចិត្តបរិភោគមិនថារស់នៅក្នុង ទីក្រុងរឺជនបទនិងល្បីថាមុខម្ហូបខ្មែរដែលឆ្ងញ់។តើខមុំាពោះតាន់ដែលជនជាតិខ្មែរចូលចិត្ត ញ៉ាំមានគ្រឿងផ្សំមានអ្វីខ្លះ? ខមុំាពោះតាន់ជាមុខម្ហូបមួយមុខ ដែលជនជាតិខ្មែរចូលចិត្តបរិភោគមិនថារស់នៅក្នុង ទីក្រុងរឺជនបទនិងល្បីថាមុខម្ហូបខ្មែរដែលឆ្ងញ់។តើខមុំាពោះតាន់ដែលជនជាតិខ្មែរចូលចិត្ត ញ៉ាំមានគ្រឿងផ្សំមានអ្វីខ្លះ? គ្រឿងផ្សំមានដួចជា៖ – ម៉ាំត្រី – ពពាយ – សាច់ជ្រូកលាយខ្លាញ – ត្រសក់ – ម្ទេសប្លោកខ្ចី – ប្រេងឆា – ពោះតាន់ជ្រូក – ម្សៅស៊ុប – ត្រប់វែងដុត – ត្រប់ស្រួយ – ខ្ទឹមស ខ្ទឹមក្រហម – ស្ពៃក្ដោប ចំពោះរបៀបធ្វើមានជាលំដាប់ដួចតទៅ៖ មុនដំបូងលោកអ្នកត្រូវយកសាច់ជ្រូកលាយ ខ្លាញ់ទៅលាងឱ្យស្អាត ហើយចិញ្ច្រាំឱ្យហ្មត់ទុកមួយដុំសិន។ ចំណែកឯពោះតាន់ ជ្រូកវិញត្រូវយកទៅស្ងោរឱ្យឆ្អិនល្មម។ យកម៉ាំមកចិញ្ច្រាំឱ្យហ្មត់ ហើយយកខ្ទះដាក់ខ្លាញ់ឱ្យក្ដៅ ទើបដាក់ខ្ទឹមស ខ្ទឹមក្រហមចូលលីងវា ឱ្យឈ្ងុយទើបដាក់សាច់ជ្រូក និងម៉ាំដែលបានចិញ្ច្រាំនោះចូល ឆាឱ្យសព្វចូលគ្នា ដាក់ម្សៅស៊ុបបន្ដិច ស្ករបន្ដិច ភ្លក្សមើលឱ្យល្មមជាការស្រេច។ សូមរៀបបន្លែដាក់ចានផ្សេងមួយ រៀបចំឱ្យមើលទៅមានសោភ័ណភាពស្អាត ចំណែកឯម៉ាំ និ...

ប្រហុកខ្ទិះ

Image
គ្រឿងផ្សំ៖ ប្រហុក ២០០ ក្រាម សណ្ដែកដីឆ្អិន ១០០ ក្រាម ខ្ទឹមសរ ៥ កំពឹស ល្មៀតមួយថ្ងៃដៃ ម្ទេសឆ្អើរ ៥ ផ្លែ គល់ស្លឹកគ្រៃ ៤ គល់ ស្ករពាង ១ ស្លាបព្រាបាយកន្លះដូងទំុ ១ ចំហៀង អំបិល ២ ស្លាបព្រាកាហ្វេ ប៊ីចេង ២ ស្លាបព្រាកាហ្វេ ស្ករស ៣ ស្លាបព្រាកាហ្វេ វិធីធ្វើ៖ ដំបូងអ្នកត្រូវលាងប្រហុកឲ្យស្អាតបន្ទាប់មក ធ្វើចិញ្ច្រាំឲ្យម៉ត់ទុកមួយអន្លើ។ ដាក់ត្រាំម្ទេសជាមួយ និងទឹកក្តៅឲ្យរីក បន្ទាប់មកចិញ្រាំវាឲ្យម៉ត់ដាក់ស្ករចូលចិញ្រាំវា ដើម្បីឲ្យម្ទេស និងស្កររលាយចូលគ្នាល្អ។ ហាន់គល់ស្លឹកគ្រៃល្អិតៗ ជិតសំបកល្មៀតឲ្យស្អាតដាក់ចូលទៅក្នុងត្បាល់បុកមួយបុកឲ្យ ម៉ត់បន្ទាប់មកថែមខ្ទឹមសរបុកឲ្យម៉ត់បន្ថែមស្លឹកក្រូចសើច ២ សន្លឹក បន្ទាប់មកយកអង្រែបុកញុំៗ ដើម្បីឲ្យស្លឹកក្រូចសើចចេញខ្លិនឈ្ងុយ បន្ទាប់មកឆ្គែលដាក់ចូលក្នុង បានជាមួយនិងម្ទេសចិញ្រាំជូតត្បាល់ឲ្យស្អាត បន្ទាប់មកបុកសណ្តែកដីឆ្អិនក្នុងត្បាល់កុំម៉ត់ពេក ប៉ុន្តែក៏មិនឲ្យនៅទាំងមូលពេកដែល។ កោសដូងច្របាច់យកខ្ទិះដើម និង ចុង ទុកដោយឡែកពីគ្នា បន្ទាប់មកចាក់ខ្ទិះ ដើមចូលក្នុងឆ្នាំងមួយដាក់ដាំលើភ្លើងរហូតដល់ឡើងក្បាលខ្លិះចាក់ ម្ទេសចិញ្រាំចូលកូរវាឲ្យសព្វ ទុកឲ្យឡើងប្រេងក្រហមល្អដាក់គុលស្លឹកគ្រៃបុកចូលកូរឲ្យសព្វ បន្ទាប...

ភ្លាសាច់ត្រី

Image
ភ្លាសាច់ត្រីគឺជាមុខម្ហូបដែលមានរសជាតិឆ្ងាញ់និងជាមុខម្ហូបខ្មែរផងដែរ។ តើអ្នកធ្លាប់ភ្លក់រសជាតិភ្លាត្រីនេះដែររឺទេ ? ហើយអ្នកចង់ដឹងពីរបៀបធ្វើវាដែររឺទេ ? បើអ្នកចង់ចេះពីរបៀបធ្វើសូមអ្នកអានពីជំហាននៃការធ្វើម្ហូបនេះដូចខាងក្រោម : គ្រឿងផ្សំមានដួចជា៖ – សាច់ត្រីរ៉ស់ ១ខាំកន្លះហាន់ជាបន្ទះស្ដើងៗ – ក្រូចឆ្មារ ២ផ្លែ – សណ្ដែកដី ១ស្លាបព្រាបាយ(កុំបុកម៉ត់ពេក) – ខ្ទឹមបារាំង ១ផ្លែ – អំបិល ១ស្លាបព្រាកាហ្វេ (អាចប្រើទឹកត្រីជំនួសបាន) – ការ៉ុត ១មើមតូច – សណ្ដែកបណ្ដុះ (តាមចំណង់ចំណូលចិត្ដ) – ត្រសក់ ១ផ្លែ – ស្ករស ១ស្លាបព្រាកាហ្វេ – សាលាដ កន្លះខាំ  – ខ្ទឹមក្រហម ២កំពឹស – ជីរណា កន្លះខាំ – ម្ទេស (តាមចំណង់ចំណូលចិត្ដ) – ស្លឹកគ្រៃ ២ដើម របៀបធ្វើទឹកជ្រលក់ ជាដំបូង សូមលោកអ្នកយកទឹកដែលច្របាច់ចេញពីសាច់ត្រីទៅរម្ងាស់ជាមួយរំដេង (១មើមតូច) កូរលាយជាមួយស្ករក្រហម ខ្ទឹមក្រហម ខ្ទឹមសនិងទឹកត្រីទុកឱ្យឈ្ងុយរួចហើយទើបភ្លក់យករសជាតិតាមតម្រូវការ។ ម្យ៉ាងទៀតអាចយកទឹកស៊ុបដែលចម្រាញ់ ចេញពីឆ្អឹងជ្រូកមកជំនួសក៏បានដែរ។ ប្រសិនបើទឹកដែលចេញពីជាតិសាច់ត្រីនោះមានបរិមាណតិចពេកលោកអ្នកអាចបន្ថែមទឹក ធម្មតាទៀតបាន។ របៀបធ្វើ លោកអ្នកត្រូវយកសាច់ត្រីប្រឡាក់ជាមួយអំបិល និងក្រូចឆ្ម...

សម្លកកូរ

Image
តើនរណាៗមិនស្គាល់នូវមុខម្ហូបដ៏មានឈ្មោះល្បីនិងមានឱជារសឆ្ងាញ់ដូចមុខ ម្ហូបសម្លកកូរនេះទៅ?មិនថាប្រិយមិត្តទៅរស់នៅដល់ទីតំបន់ណានោះទេប្រិយមិត្ត មិនអាចបំភ្លេចនៅរសជាតិដ៏ឆ្ងាញ់របស់សម្លកកូរនេះបាននោះទេ?តើសម្លកកូរនេះមាន គ្រឿងផ្សំអ្វីខ្លះនិងមានវិធីសាស្រ្តក្នុងការធ្វើបែបណាទៅ?កុំបារម្ភខាងក្រោមនេះគឺជាការបង្ហាញស្តីពី គ្រឿងផ្សំ និងរបៀប ធ្វើរបស់សម្លកកូរនេះជូនដល់ប្រិយមិត្តទស្សនាដូចតទៅ៖ គ្រឿងផ្សំមានដួចជា៖ ផ្នែកសាច់មាន៖ សាច់ជ្រូក មាន់ ត្រីជាដើម។ ផ្នែកបន្លែមាន៖ ល្ពៅ ល្ហុង ត្រប់វែង ត្រប់ស្រួយ សណ្ដែកកួរ ខ្នុរសម្ល ស្លឹកប្បាស ជាដើម។ ផ្នែកគ្រឿងបុកមាន៖ ស្លឹកគ្រៃ ខ្ទឹមស រំដេង រមៀត ស្លឹកក្រូច រួចបុកចូលគ្នាអោយម៉ដ្ឋល្អ។ ផ្នែកគ្រឿងមាន៖ ប្រេងឆា ស្ករត្នោត ប្រហុក ទឹកត្រី អង្ករលីង ម្ទេស និងទឹកធម្មតា៣ ចានចង្កឹះ។ ចំពោះរបៀបធ្វើមានជាលំដាប់ដួចតទៅ៖ ដំបូងដាក់ឆ្នាំងលើចង្ក្រាន(មានភ្លើង) អោយក្ដៅ បន្ទាប់មកចាក់ប្រេងសណ្ដែកចូលក្នុងឆ្នាំង។ ចាក់ស្ករត្នោតចំនួន ២ ដុំ រួចកូរអោយរលាយល្អ។ ដាក់ប្រហុក កូរបញ្ចូលគ្នា ចាក់សាច់ចូលទៅឆ្នាំង រួចកូរលាយបញ្ចូលគ្នាអោយសព្វល្អ ចាក់គ្រឿងចូលទៅលាយបញ្ចូលក្នុងនោះដែរ ចាក់ទឹកត្រី អំបិល ប៊ីចេង និង ម្ទេស ២ទៅ៣គ្រាប់ ចាក់បន...

ទឹកគ្រឿង

Image
ទឹកគ្រឿងជាមុខម្ហូបមួយមុខ ដែលជនជាតិខ្មែរចូលចិត្តបរិ ភោគមិនថារស់នៅក្នុង ទីក្រុងរឺជនបទនិងល្បីជាមុខម្ហូបប្រចាំត្រកូលខ្មែរ។តើទឹកគ្រឿងដែល ជនជាតិខ្មែរ ចូលចិត្តញ៉ាំមានគ្រឿងផ្សំមានអ្វីខ្លះ? គ្រឿងផ្សំរបស់ទឹកគ្រឿងមានដួចជា៖ ផ្នែកសាច់ៈត្រីកេសឆ្អើរ ត្រីរ៉ស់ រឺត្រីឆ្ដោរ ស្ងោរ(ត្រីអ្វីក៏បានដែរអោយតែមានសាច់ច្រើនមិនសូវមានឆ្អឹង) ផ្នែកគ្រឿងផ្សំៈទឹកអំពិលទុំ ប្រហុក ស្ករស អំបិល ប៊ីចេង សណ្ដែកដីលីង(មិនបាច់ដាក់ក៏បានបើមិនចូលចិត្ត) ផ្នែកអន្លក់ៈផ្កាស្នោ ផ្កាស្ដៅ កំប្លោក ត្រប់វែង ត្រសក់ ននោង ត្រកួន( ជីបន្លា និងបន្លែផ្សេងទៀតដែលអ្នកចូលចិត្ត) ចំពោះរបៀបធ្វើទឹកគ្រឿងមានជាលំដាប់ដួចតទៅ៖ លាងត្រីអោយស្អាត ដាក់ចំហុយ ជាមួយប្រហុក។ ស្រង់ត្រីចេញទឺកប្រហុក អោយត្រជាក់បន្តិច រួចបេះយកសាច់ត្រី បន្ទាប់មកបុកអោយឡើងសរសៃ។ ជ្រំទឹកប្រហុកចំហុយ ជាមួយអំពិលទុំ រួចចាក់ចូលត្រីបុក លៃលកយ៉ាងណាកុំអោយរាវពេក។ ដាក់អំបិល ស្ករស និងប៊ីចេង ភ្លក់តាមរសជាតិដែលអ្នកចូលចិត្ត។ រួចហាន់ជីបន្លាអោយឆ្មារៗដាក់ទុកជាបានការ។ បុកសណ្ដែកដីលីងដាក់ បើចូលចិត្ត។ បន្លែអន្លក់ដែលត្រូវស្រុះ មាន ននោង ស្ពៃខៀវ និង ផ្កាស្ដៅ។ បន្លែអន្លក់ដែលត្រូវផាត់ប្រេង រឺខ្លាញ់ មាន ផ្កាស្នោ និងត្រកួន។ ចុងបញ...

ការចិញ្ចឹមមាន់​តាម​​ធម្មជាតិ​

Image
បងប្រុស កែវ សុខា ជាកសិករសហការជាមួយអង្គការសេដាក រស់នៅភូមិទង់នាគ ឃុំស្តៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង ។ បន្ទាប់ពីបានធ្វើទស្សនកិច្ចសិក្សាក្នុងតំបន់ ( ពីឃុំស្តៅកោង មកឃុំឈើកាច់ ) ក្នុង ខែឧសភា ឆ្នាំ ២០០២ កន្លងមកនិងមានការបណ្តុះបណ្តាលបន្ថែមទៅលើបច្ចេកទេសចិញ្ចឹមមាន់ផង នោះ បងប្រុសបានកែច្នៃការចិញ្ចឹមតាមទំលាប់ចាស់ ដោយបានរៀបចំធ្វើទ្រុងចិញ្ចឹមមាន់តាមគោលការណ៍ធម្មជាតិវិញ ។ បទពិសោធន៍ចិញ្ចឹមមាន់តាមគោលការណ៍ធម្មជាតិ ដែលគាត់បានអនុវត្តកន្លងមក មានបង្ហាញដូចខាងក្រោម : ១. ការរៀបចំទ្រុង បងប្រុសបានរៀបចំទ្រុងមាន់មានទំហំ ៥០ ម៉ែត្រការ៉េ (១០ ម x ៥ ម) ដែលមានជញ្ជាំងខាងធ្វើពីធាងត្នោតតំរួតគ្នា ២ ផ្ទាំង កំពស់ ២ ម៉ែត្រ ។ ប្រើឫស្សីសំរាប់ធ្វើរបារ ដើម្បីបង្កើនភាពរឹងមាំរបស់ទ្រុង ។ ម្យ៉ាងទៀត បងប្រុសបានទុកប្រឡោះ ៤ កន្លែងសំរាប់ឲ្យកូនមាន់តូចៗ ចេញចូលក្នុងពេលផ្តល់ចំណី និងក្រោយពេលផ្តល់ចំណី ដែលប្រឡោះនិមួយៗ មានទំហំ ៥ ផឹង ។ ២. ស្នូកទឹក និងចំណី ស្នូកសំរាប់ដាក់ចំណីមាន់មានពីរធ្វើពីឫស្សី ។ ស្នូកនិមួយៗមានប្រវែង ១,៥ ម៉ែត្រ ទំហំប៉ុនកំភួនជើងដោយពុះចំហៀងមួយភាគបីចោល រួចដំយកថ្នាំងចោលទុកតែថ្នាំងសងខាងប៉ុណ្ណោះ ។ ដោយឡែកស្នូកទឹក គាត់ទិញដបប្លាស្ទីកចំណុះ ២ ...

ការសង់​ទ្រង់​មាន់

Image
ក- ការសាងសង់ទ្រុង (Housing) គេ ចាត់ទុកជារឿងចាំបាច់សំរាប់ការពារមាន់ ពីពួកសត្វចង្រៃ, ភ្លៀង, ខ្យល់, និងសីតុណ្ហភាពមិនប្រក្រតី ។ ថ្វីត្បិតតែមាន់ព្រៃ យកមែក ឬ ឈើសម្រាប់ធ្វើជាបង្គងទុំដេកនៅពេលយប់ក៏ដោយ ក៏អត្រានៃការងាប់នៅតែខ្ពស់ជានិច្ចដែរ ។ នៅពេលយប់មាន់ជាច្រើនត្រូវបំផ្លាញដោយឆ្កែ ឆ្មា កណ្តុរ ទីទុយ ខ្លែងស្រាក់ និងពពួកសត្វរាត្រីចរ និងសត្វចង្រៃផ្សេងៗទៀតជាច្រើន សូម្បីមាន់ធំក៏ទទួលរងផងដែរ ។ ការធ្វើទ្រុងសម្រាប់ការពារ គឺជាការដែលត្រូវយកចិត្តទុកដាក់ ។ បើសិនជាគេសង់ទ្រុង និងមានការរៀបចំបានត្រឹមត្រូវល្អនោះ វាអាចការពារទប់ទល់នឹងការរាតត្បាតនៃជំងឺ និងពួកប៉ារ៉ាស៊ីតផ្សេងៗផងដែរ ។ ទ្រុងដែលមាំទាំត្រូវគេតាំងសង់អំពីឈើ, ថ្ម, ស៊ីម៉ង់ត៏, ឥដ្ឋឆៅ, ឥដ្ឋឆ្អិន, ឫស្សី, ស័ង្កសី, រឺ ហ្វីប្រូស៊ីម៉ង់ត៏ ។ គេត្រូវតែគិតទុកជាមុននូវអ្វី ដែលជាតំរូវការចាំបាច់មួយចំនួន សម្រាប់បំរើការសាងសង់ទ្រុង ។ ១- ទីកន្លែង (Location) ទ្រង់ត្រូវមានលក្ខណៈសមស្របមួយចំនួនដូចតទៅ : ក- ទ្រុងត្រូវសង់បែរមុខចេញពីទិសរបស់ខ្យល់ ប៉ុន្តែត្រូវធ្វើយ៉ាងណាឲ្យខ្យល់អាចចេញចូលបាន ។ ខ- ការពារកុំឲ្យត្រូវកំដៅព្រះអាទិត្យខ្លាំងពេក ។ គ- កំរាលត្រូវធ្វើឲ្យទឹកអាចហូរបាន ដើម្បីការពារកុំឲ្យសើម...