នំបញ្ចុកឆ្ងាញ់ ភូមិព្រះដាក់
តាំងពីដើមរៀងមកផលិតផលប្រើ ប្រាស់ផ្សេងៗ ក៏ដូចជាចំណីអាហារ ខ្មែរយើងតែង បញ្ជាក់អំពី អត្តសញ្ញាណ ទីតាំងភូមិសាស្ត្រភូមិ ស្រុកនីមួយៗ ឧទាហរណ៍ដូចជា ណែមសាច់ត្រី របស់អ្នកខេត្ត បាត់ដំបង ស្ករត្នោតនៅ ខេត្តកំពង់ស្ពឺ ក្រឡានឆ្ងាញ់ របស់អ្នកភូមិ អូរស្ងួត ខេត្តបន្ទាយមានជ័យ ជាដើម ។
ជាមួយគ្នានោះ នៅឯខេត្ត សៀមរាបទឹកដី អង្គរនៃយើង ឯណោះវិញ ក៏មានភូមិស្រុកមួយ ចំនួនមាន ផលិតផល ផ្ទាល់ខ្លួនផងដែរ ដូចជាភូមិព្រះដាក់ ល្បីខាង នំបញ្ចុកឆ្ងាញ់ជាដើម ។ព្រះដាក់ជា ភូមិមួយ ស្ថិតនៅក្នុងឃុំព្រះដាក់ ស្រុកបន្ទាយស្រី និង នៅខាងលិច ឆៀងខាងត្បូងនៃ ខេត្តសៀមរាប ហើយក៏ជាចំណុច កណ្តាលរវាងក្រុងសៀមរាប និង ប្រាសាទបន្ទាយ ស្រីផងដែរ ដែលមានចម្ងាយ ពីទីក្រុងសៀមរាប ប្រមាណដប់ ប្រាំគីឡូម៉ែត្រ ។ ចំពោះអ្នកសៀមរាប ឬ ភ្ញៀវទេសចរ ដែលឧស្សាហ៍មកទស្សនា ក្រុងអង្គរ បើសិន ជានិយាយអំពី ភូមិព្រះដាក់ប្រាកដ ជានឹកដល់នំបញ្ចុក ឆ្ងាញ់ជាមិនខាន ។
នៅពេលធ្វើដំណើរ ដល់ចំណុចផ្លូវបំបែក ឆ្ពោះទៅប្រាសាទ បន្ទាយស្រី នោះនឹងបានឃើញ តូបលក់នំបញ្ចុក ដែលសង់ជាប់ៗគ្នាជាជួរ មានភ្ញៀវប្រុសស្រី ចេញ ចូលទទួលទានមិន ដែលដាច់ឡើយ ទីនោះហើយដែល អ្នកផងតែងល្បីថា នំបញ្ចុកឆ្ងាញ់នោះ ។
ប្រភព : khmertrips.com
Comments
Post a Comment