ភ្លាសាច់ត្រី

ភ្លាសាច់ត្រីគឺជាមុខម្ហូបដែលមានរសជាតិឆ្ងាញ់និងជាមុខម្ហូបខ្មែរផងដែរ។
តើអ្នកធ្លាប់ភ្លក់រសជាតិភ្លាត្រីនេះដែររឺទេ ? ហើយអ្នកចង់ដឹងពីរបៀបធ្វើវាដែររឺទេ ?
បើអ្នកចង់ចេះពីរបៀបធ្វើសូមអ្នកអានពីជំហាននៃការធ្វើម្ហូបនេះដូចខាងក្រោម :
គ្រឿងផ្សំមានដួចជា៖
– សាច់ត្រីរ៉ស់ ១ខាំកន្លះហាន់ជាបន្ទះស្ដើងៗ
– ក្រូចឆ្មារ ២ផ្លែ
– សណ្ដែកដី ១ស្លាបព្រាបាយ(កុំបុកម៉ត់ពេក)
– ខ្ទឹមបារាំង ១ផ្លែ
– អំបិល ១ស្លាបព្រាកាហ្វេ (អាចប្រើទឹកត្រីជំនួសបាន)
– ការ៉ុត ១មើមតូច
– សណ្ដែកបណ្ដុះ (តាមចំណង់ចំណូលចិត្ដ)
– ត្រសក់ ១ផ្លែ
– ស្ករស ១ស្លាបព្រាកាហ្វេ
– សាលាដ កន្លះខាំ 
– ខ្ទឹមក្រហម ២កំពឹស
– ជីរណា កន្លះខាំ
– ម្ទេស (តាមចំណង់ចំណូលចិត្ដ)

– ស្លឹកគ្រៃ ២ដើម
របៀបធ្វើទឹកជ្រលក់
ជាដំបូង សូមលោកអ្នកយកទឹកដែលច្របាច់ចេញពីសាច់ត្រីទៅរម្ងាស់ជាមួយរំដេង (១មើមតូច) កូរលាយជាមួយស្ករក្រហម
ខ្ទឹមក្រហម ខ្ទឹមសនិងទឹកត្រីទុកឱ្យឈ្ងុយរួចហើយទើបភ្លក់យករសជាតិតាមតម្រូវការ។ ម្យ៉ាងទៀតអាចយកទឹកស៊ុបដែលចម្រាញ់
ចេញពីឆ្អឹងជ្រូកមកជំនួសក៏បានដែរ។ ប្រសិនបើទឹកដែលចេញពីជាតិសាច់ត្រីនោះមានបរិមាណតិចពេកលោកអ្នកអាចបន្ថែមទឹក
ធម្មតាទៀតបាន។
របៀបធ្វើ
លោកអ្នកត្រូវយកសាច់ត្រីប្រឡាក់ជាមួយអំបិល និងក្រូចឆ្មារ(រក្សាទុក១០នាទី)ដើម្បីឱ្យឆ្អិនសាច់ទើបយកសាច់ត្រីដែលប្រឡាក់
នោះទៅលាយជាមួយគល់ស្លឹកគ្រៃ(ហាន់ល្អិតៗ) និងខ្ទឹមក្រហម។ បន្ទាប់មកសូមលោកអ្នកយកបន្លែមកច្របល់ចូលគ្នា ហើយយក
ទឹកជ្រលក់មកស្រោចពីលើ ទើបច្របល់ឱ្យចូលរសជាតិទាំងអស់ហើយសូមលោកអ្នកភ្លក់យករសជាតិតាម ការចូលចិត្ដ។ បន្ទាប់មក
សូមតម្រៀបសាលាដលើចានសំប៉ែត ការ៉ុត ត្រសក់(ហាន់ជាបន្ទះស្ដើងៗ) ទើបចាក់ម្ហូបដែលចម្អិនរួចចូលជាការស្រេច៕

Comments

Popular posts from this blog

វិធីផ្សំថ្នាំពុលពីធម្មជាតិមានប្រសិទ្ធភាពខ្ពស់កំចាត់សត្វល្អិត និងដង្កូវបំផ្លាញដំណាំក្រូច

បច្ចេកទេសការដាំឪឡឹក

សាច់គោផុសស្លឹកខ្ទឹម