សម្លកកូរ


តើនរណាៗមិនស្គាល់នូវមុខម្ហូបដ៏មានឈ្មោះល្បីនិងមានឱជារសឆ្ងាញ់ដូចមុខ
ម្ហូបសម្លកកូរនេះទៅ?មិនថាប្រិយមិត្តទៅរស់នៅដល់ទីតំបន់ណានោះទេប្រិយមិត្ត
មិនអាចបំភ្លេចនៅរសជាតិដ៏ឆ្ងាញ់របស់សម្លកកូរនេះបាននោះទេ?តើសម្លកកូរនេះមាន
គ្រឿងផ្សំអ្វីខ្លះនិងមានវិធីសាស្រ្តក្នុងការធ្វើបែបណាទៅ?កុំបារម្ភខាងក្រោមនេះគឺជាការបង្ហាញស្តីពី គ្រឿងផ្សំ និងរបៀប
ធ្វើរបស់សម្លកកូរនេះជូនដល់ប្រិយមិត្តទស្សនាដូចតទៅ៖
គ្រឿងផ្សំមានដួចជា៖
ផ្នែកសាច់មាន៖ សាច់ជ្រូក មាន់ ត្រីជាដើម។
ផ្នែកបន្លែមាន៖ ល្ពៅ ល្ហុង ត្រប់វែង ត្រប់ស្រួយ សណ្ដែកកួរ ខ្នុរសម្ល ស្លឹកប្បាស ជាដើម។
ផ្នែកគ្រឿងបុកមាន៖ ស្លឹកគ្រៃ ខ្ទឹមស រំដេង រមៀត ស្លឹកក្រូច រួចបុកចូលគ្នាអោយម៉ដ្ឋល្អ។
ផ្នែកគ្រឿងមាន៖ ប្រេងឆា ស្ករត្នោត ប្រហុក ទឹកត្រី អង្ករលីង ម្ទេស និងទឹកធម្មតា៣ ចានចង្កឹះ។
ចំពោះរបៀបធ្វើមានជាលំដាប់ដួចតទៅ៖
  • ដំបូងដាក់ឆ្នាំងលើចង្ក្រាន(មានភ្លើង) អោយក្ដៅ បន្ទាប់មកចាក់ប្រេងសណ្ដែកចូលក្នុងឆ្នាំង។
  • ចាក់ស្ករត្នោតចំនួន ២ ដុំ រួចកូរអោយរលាយល្អ។
  • ដាក់ប្រហុក កូរបញ្ចូលគ្នា
  • ចាក់សាច់ចូលទៅឆ្នាំង រួចកូរលាយបញ្ចូលគ្នាអោយសព្វល្អ
  • ចាក់គ្រឿងចូលទៅលាយបញ្ចូលក្នុងនោះដែរ
  • ចាក់ទឹកត្រី អំបិល ប៊ីចេង និង ម្ទេស ២ទៅ៣គ្រាប់
  • ចាក់បន្លែគ្រប់មុខនោះចូលទៅឆ្នាំង រួចច្របល់អោយសព្វ
  • ដាក់អង្ករលីងចូលទៅ បន្ទាប់មកចាក់ទឹកចូល រួចទុកអោយវាពុះ ហើយអ្នកភ្លក់មើល បើល្មមហើយ អ្នកអាចដូសដាក់ចានបាន៕
ប្រភព: antkh.com

Comments

Popular posts from this blog

វិធីផ្សំថ្នាំពុលពីធម្មជាតិមានប្រសិទ្ធភាពខ្ពស់កំចាត់សត្វល្អិត និងដង្កូវបំផ្លាញដំណាំក្រូច

បច្ចេកទេសការដាំឪឡឹក

សាច់គោផុសស្លឹកខ្ទឹម