ទឹកគ្រឿង


ទឹកគ្រឿងជាមុខម្ហូបមួយមុខ ដែលជនជាតិខ្មែរចូលចិត្តបរិ ភោគមិនថារស់នៅក្នុង
ទីក្រុងរឺជនបទនិងល្បីជាមុខម្ហូបប្រចាំត្រកូលខ្មែរ។តើទឹកគ្រឿងដែល ជនជាតិខ្មែរ
ចូលចិត្តញ៉ាំមានគ្រឿងផ្សំមានអ្វីខ្លះ?
គ្រឿងផ្សំរបស់ទឹកគ្រឿងមានដួចជា៖
ផ្នែកសាច់ៈត្រីកេសឆ្អើរ ត្រីរ៉ស់ រឺត្រីឆ្ដោរ ស្ងោរ(ត្រីអ្វីក៏បានដែរអោយតែមានសាច់ច្រើនមិនសូវមានឆ្អឹង)
ផ្នែកគ្រឿងផ្សំៈទឹកអំពិលទុំ ប្រហុក ស្ករស អំបិល ប៊ីចេង សណ្ដែកដីលីង(មិនបាច់ដាក់ក៏បានបើមិនចូលចិត្ត)
ផ្នែកអន្លក់ៈផ្កាស្នោ ផ្កាស្ដៅ កំប្លោក ត្រប់វែង ត្រសក់ ននោង ត្រកួន( ជីបន្លា និងបន្លែផ្សេងទៀតដែលអ្នកចូលចិត្ត)
ចំពោះរបៀបធ្វើទឹកគ្រឿងមានជាលំដាប់ដួចតទៅ៖
លាងត្រីអោយស្អាត ដាក់ចំហុយ ជាមួយប្រហុក។
ស្រង់ត្រីចេញទឺកប្រហុក អោយត្រជាក់បន្តិច រួចបេះយកសាច់ត្រី បន្ទាប់មកបុកអោយឡើងសរសៃ។
ជ្រំទឹកប្រហុកចំហុយ ជាមួយអំពិលទុំ រួចចាក់ចូលត្រីបុក លៃលកយ៉ាងណាកុំអោយរាវពេក។
ដាក់អំបិល ស្ករស និងប៊ីចេង ភ្លក់តាមរសជាតិដែលអ្នកចូលចិត្ត។
រួចហាន់ជីបន្លាអោយឆ្មារៗដាក់ទុកជាបានការ។
បុកសណ្ដែកដីលីងដាក់ បើចូលចិត្ត។
បន្លែអន្លក់ដែលត្រូវស្រុះ មាន ននោង ស្ពៃខៀវ និង ផ្កាស្ដៅ។
បន្លែអន្លក់ដែលត្រូវផាត់ប្រេង រឺខ្លាញ់ មាន ផ្កាស្នោ និងត្រកួន។
ចុងបញ្ចប់យើងត្រូវរៀបចំបន្លែណាដែល ផាត់ប្រេង រឺខ្លាញ់បន្លែណាដែលស្រុះនិងបន្លែណាមិនស្រុះឬមិនផាត់ដាក់តាមប្រភេទ
របស់វា។ រួចបរិភោគជាមួយគ្រូសាររបស់អ្នក់បានទាំងរសជាតិបានទាំងសុភមង្គល៕

Comments

Popular posts from this blog

វិធីផ្សំថ្នាំពុលពីធម្មជាតិមានប្រសិទ្ធភាពខ្ពស់កំចាត់សត្វល្អិត និងដង្កូវបំផ្លាញដំណាំក្រូច

បច្ចេកទេសការដាំឪឡឹក

សាច់គោផុសស្លឹកខ្ទឹម