សម្លរម្ជូរអង្ក្រង
សម្លរម្ជូរអង្ក្រងជាមុខម្ហូបមួយមុខ ដែលជនជាតិខ្មែរចូលចិត្តបរិ ភោគមិនថារស់នៅក្នុងទីក្រុងរឺជនបទនិងល្បីជាមុខម្ហូបដែលប្លែកនិងឆ្ងាញ់របស់ខ្មែរ។តើសម្លរម្ជូរអង្ក្រងដែល ជនជាតិខ្មែរ
ចូលចិត្តញ៉ាំមានគ្រឿងផ្សំមានអ្វីខ្លះ?
ចូលចិត្តញ៉ាំមានគ្រឿងផ្សំមានអ្វីខ្លះ?
គ្រឿងផ្សំមានដួចជា៖
- ឆ្អឹងជំនីរជ្រូកខ្ចីកាត់ជាកង់ ១៥០ក្រាម
- រំដេង ១ចំណិត
- ប្រហុកចិញ្ច្រាំ កន្លះស្លាបព្រាបាយ
- ខ្ជាយ ប៉ុនថ្នាំងដៃ
- -គល់ស្លឹកគ្រៃហាន់ ៣ដើម
- ម្ទេសទុំ ២ផ្លែ
- ខ្ទឹមស ៤កំពឹស
- ស្លឹកម្រះព្រៅ ១០០ក្រាម
- ខ្ទឹមក្រហម ២កំពឹស
- អង្ក្រង ១០០ក្រាម
- សម្បកក្រូចសើច ១ចំណិត
- ស្លឹកតាមូងបុក ៥០ក្រាម
- ទឹកត្រី ១ស្លាបព្រាបាយ
- ស្ករត្នោត កន្លះស្លាបព្រាបាយ
- អំបិល កន្លះស្លាបព្រាកាហ្វេ
- ប៊ីចេង កន្លះស្លាបព្រាកាហ្វេ
- រមៀត ប៉ុនថ្នាំងដៃ
- ស៊ុបមាន់ ១ស្លាបព្រាបាយ
- ត្រកួនឈ្លក់ទឹក ១០០ក្រាម
- ម្ទេស ១ផ្លែ
ចំពោះរបៀបធ្វើមានជាលំដាប់ដួចតទៅ៖
- ជាដំបូងត្រូវយកគល់ស្លឹកគ្រៃ សម្បកក្រូចសើច រំដេង រមៀត ខ្ទឹមស ខ្ទឹមក្រហម ម្ទេសបុកឱ្យម៉ត់ ទើបដាក់ម្រះព្រៅចូលបុកជាមួយគ្នាតែកុំឱ្យម៉ត់ពេក ។
- ដាក់ឆ្នាំងឱ្យក្ដៅរួចចាក់ខ្លាញ់ លីងគ្រឿងបុកទាល់តែឈ្ងុយ ហើយដាក់សាច់ជ្រូក ប្រហុក កូរឱ្យឈ្ងុយ ទើបចាក់ទឹកបន្ដិចរួចដាក់ស្លឹកម្ជូរតាមូងបុកចូល។
- បន្ទាប់មកចាក់ទឹកត្រី ស្ករ ប៊ីចេង អំបិល កូរឱ្យសព្វហើយរម្ងាស់បន្ដិច រួចចាក់ទឹកស៊ុបមាន់ចូល ទុកឱ្យពុះ។
- ក្រោយបន្ដិចសូមដាក់ត្រកួននិងអង្ក្រងចូលទុកទាល់តែសាច់ជ្រូកនិងត្រកួនឆ្អិនទើបដាក់ជីម្រះព្រៅចូលរួចភ្លក់យករសជាតិជូរហឹរប្រៃនិងអាចពិសារបានយ៉ាងមានរសជាតិឆ្ងាញ់ពិសារ ៕
ប្រភព : antkh.com
Comments
Post a Comment