Posts

បទពិសោធន៍ផ្សំថ្នាំព្យាបាលគោហើមពោះ និងទល់លាមក

Image
» បទពិសោធន៍ផ្សំថ្នាំព្យាបាលគោហើមពោះ និងទល់លាមក ១-រោគសញ្ញាសត្វគោមានរោគសញ្ញា ច្រមុះឡើងស្ងួត មិនស៊ីចំណី ហើមពោះចេះតែហើមធំទៅ ៗ។ ២-ធាតុផ្សំ និងឧបករណ៍សំរាប់ប្រើធាតុផ្សំសំខាន់ៗដែលគាត់បានប្រើមាន៖  - សាច់ជូរសប៉ុនមេដៃ(សាច់ជូរ សំរាប់កូរទឹកថ្លា) - ស្លឹកម្រះព្រៅ មួយកណ្តាប់ដៃ - ទឹក ១លីត្រ។ ឧបករណ៍សំរាប់ប្រើក្នុងការផ្សំថ្នាំ៖ - ស្បៃច្រោះ - ត្បាល់បុកថ្នាំ។ ៣-របៀបផ្សំ៖ - យកស្លឹកម្រេះព្រៅទៅបុកឲ្យម៉ដ្ឋរួចចាក់ទឹកប្រហែល ១លីត្រច្របាច់ជាមួយស្លឹកម្រេះព្រៅឲ្យសព្វរួចយកសាច់ជូរមកដាក់ត្រាំក្នុងទឹកម្រេះព្រៅនោះឲ្យរលាយ។  - បន្ទាប់មកយកស្បៃច្រោះវាឲ្យស្អាតចាក់ចូលទៅក្នុងដប។ ៤-ការប្រើប្រាស់៖ - ច្រកទឹកថ្នាំឲ្យគោផឹកភ្លាមៗ ដោយច្រកម្តងឲ្យអស់។  - គេមិនអាចរក្សាទុកទឹកថ្នាំនេះឲ្យលើសពី ២ម៉ោងឡើយ ព្រោះអាចធ្វើអោយថ្នាំខូចគុណភាពបាន។  - ក្នុងមួយថ្ងៃច្រកទឹកថ្នាំ នេះតែម្តងប៉ុណ្ណោះ។  - ក្នុងការច្រកគេត្រូវប្រើរយៈពេល ២-៣ថ្ងៃ ទើបគោបានជាសះស្បើយ។ ៥-ចំណាប់អារម្មណ៍៖ ថ្នាំនេះមានប្រសិទ្ធិភាពណាស់ក្នុងការព្យាបាលជំងឺគោហើមពោះ និងទល់លាមក។ ព្រោះក្រោយពីច្រកថ្នាំបាន ២-៣ដង គោបានជាសះស្បើយដូចធម្មតា។ មួយវិញទៀត ការប្រើប្រាស់ថ្នាំផ្សំនេះ អា...

វិធីផ្សំថ្នាំពុលពីធម្មជាតិមានប្រសិទ្ធភាពខ្ពស់កំចាត់សត្វល្អិត និងដង្កូវបំផ្លាញដំណាំក្រូច

Image
ធាតុផ្សំ៖ មេស្រាទើបបិតចេញដំបូង ៦២៥ មីលីត្រ ឬប្រើអាកុលក៏បាន ទឹកខ្មេះ ០,៥លីត្រ គ្រាប់ស្តៅ ១គីឡូក្រាម (យកចាស់ល្មម មិនខ្ចីពេក មិនទុំ) ស្លឹកទន្ទ្រោនខែត្រ ២,៥គីឡូក្រាម ស្លឹកវល្លិ៍បណ្តូលពេជ្រ ២,៥គីឡូក្រាម ទឹក ១៥លីត្រ។ វិធីធ្វើ៖ ចិញ្ច្រាំ និងកិនធាតុផ្សំទាំងអស់ឲ្យម៉ដ្ឋ រួចដាក់ក្នុងធុងមួយមានចំណុះ៣០លីត្រ ចាក់ស្រា ទឹកខ្មេះ និងទឹកចូល រួចគ្របរក្សាទុកមួយយប់ បន្ទាប់មកច្រោះយកទឹកល្បាយពីក្នុងធុងនោះទាំងអស់ យកមករំងាស់យកសល់ត្រឹម៨លីត្រ។ វិធីប្រើ៖ លាយទឹកថ្នាំដែលបានពីចម្រាញ់រួច ៣០មីលីត្រ ជាមួយទឹក២០លីត្រ បាញ់លើដំណាំក្រូចដែលទទួលការបំផ្លាញពីសត្វល្អិត និងដង្កូវ រាល់២ថ្ងៃម្តង។ សូមចូលរួមប្រើថ្នាំពុលផ្សំពីធម្មជាតិឲ្យអស់ពីលទ្ធភាព មុននឹងសម្រេចចិត្តក្នុងការប្រើថ្នាំពុលគីមី ព្រោះវាប៉ពាល់ដល់សុខភាពទាំងអ្នកដាំ និងអ្នកប្រើប្រាស់។ អត្ថបទ ៖ អ៊ាង សុផល្លែត ប្រភព ៖ agritoday.com

ផ្លែស្វាយជាឱសថធម្មជាតិរក្សាសម្រស់ ការពារភាពជ្រីវជ្រួញ កាត់បន្ថយស្នាមអាចម៍រុយ ព្យាបាលមុន និងវិធីប្រើប្រាស់

Image
  ផ្លែស្វាយជាឱសថធម្មជាតិរក្សាសម្រស់ ការពារភាពជ្រីវជ្រួញ កាត់បន្ថយស្នាមអាចម៍រុយ ព្យាបាលមុន និងវិធីប្រើប្រាស់ ការពារភាពជ្រីវជ្រួញ៖ ស្វាយមានផ្ទុកនូវ Collagen ដែលអាចធ្វើឱ្យស្បែករលោង និងតឹងណែន និងការពារភាពចាស់មុនអាយុ។ – វិធីប្រើ៖ •អ្នកអាចគ្រាន់តែយកសម្បកស្វាយទុំមកខាត់លើស្បែករបស់អ្នក ហើយទុកវាឱ្យបាន ១០ ទៅ១៥នាទី •បន្ទាប់មកលាងជម្រះវាដោយទឹកត្រជាក់ •ការអនុវត្ដបែបនេះជារៀងរាល់ថ្ងៃ នឹងរក្សាឱ្យស្បែករបស់អ្នកទន់ និងភ្លឺរលោង។ * កាត់បន្ថយស្នាមអាចម៍រុយ៖ ផ្លែស្វាយនេះ អាចផ្ដល់ឱ្យអ្នកនូវសារធាតុ Beta-carotine និងវីតាមីនច្រើនប្រភេទ ដែលអាចលើកកម្ពស់ចលនាឈាមរត់ទៅកាន់ស្បែករបស់អ្នក និងប្រើជាភ្នាក់ងារធ្វើឱ្យស្បែកសដ៏មានប្រសិទ្ធភាពមួយប្រភេទ។   – វិធីប្រើ៖ •យកសម្បកស្វាយទុំហាលឱ្យស្ងួត ហើយកិនវាឱ្យក្លាយជាម្សៅម៉ត់ •បន្ទាប់មកយកវាមកលាយជាមួយយ៉ាអួមួយស្លាបព្រាកាហ្វេ និងលាបវានៅលើផ្ទៃមុខរបស់អ្នក •ទុកឱ្យវាជ្រាបទៅក្នុងស្បែកមុខរយៈពេល ១៥ទៅ ២០នាទី រួចសឹមលាងជម្រះវាជាមួយនឹងទឹកក្ដៅឧណ្ហៗ •អនុវត្ដវិធីនេះឱ្យបាន ៣ ដង ក្នុងមួយសប្ដាហ៍ដើម្បីឱ្យស្នាមអាចម៍រុយនេះស្រកលឿន * ព្យាបាលមុន៖ ស្វាយខ្ចីមានគុណសម្បត្ដិដ៏អស្ចារ្យ ដែលអាចព្យាបាលមុនឱ្យជាសះ...

នំបញ្ចុកឆ្ងាញ់ ភូមិព្រះដាក់

Image
តាំងពីដើមរៀងមកផលិតផលប្រើ ប្រាស់ផ្សេងៗ ក៏ដូចជាចំណីអាហារ ខ្មែរយើងតែង បញ្ជាក់អំពី អត្តសញ្ញាណ ទីតាំងភូមិសាស្ត្រភូមិ ស្រុកនីមួយៗ ឧទាហរណ៍ដូចជា ណែមសាច់ត្រី របស់អ្នកខេត្ត បាត់ដំបង ស្ករត្នោតនៅ ខេត្តកំពង់ស្ពឺ ក្រឡានឆ្ងាញ់ របស់អ្នកភូមិ អូរស្ងួត ខេត្តបន្ទាយមានជ័យ ជាដើម ។ សូមចុចចុះឈ្មោះទីនេះដើម្បីទទួលបាន ប្រាក់បន្ថែមស្វាគមន៌100% រហូតដល់ USD 200 សម្រាប់ហ្គេមស្លត។   ជាមួយគ្នានោះ នៅឯខេត្ត សៀមរាបទឹកដី អង្គរនៃយើង ឯណោះវិញ ក៏មានភូមិស្រុកមួយ ចំនួនមាន ផលិតផល ផ្ទាល់ខ្លួនផងដែរ ដូចជាភូមិព្រះដាក់ ល្បីខាង នំបញ្ចុកឆ្ងាញ់ជាដើម ។   ព្រះដាក់ជា ភូមិមួយ ស្ថិតនៅក្នុងឃុំព្រះដាក់ ស្រុកបន្ទាយស្រី និង នៅខាងលិច ឆៀងខាងត្បូងនៃ ខេត្តសៀមរាប ហើយក៏ជាចំណុច កណ្តាលរវាងក្រុងសៀមរាប និង ប្រាសាទបន្ទាយ ស្រីផងដែរ ដែលមានចម្ងាយ ពីទីក្រុងសៀមរាប ប្រមាណដប់ ប្រាំគីឡូម៉ែត្រ ។ ចំពោះអ្នកសៀមរាប ឬ ភ្ញៀវទេសចរ ដែលឧស្សាហ៍មកទស្សនា ក្រុងអង្គរ បើសិន ជានិយាយអំពី ភូមិព្រះដាក់ប្រាកដ ជានឹកដល់នំបញ្ចុក ឆ្ងាញ់ជាមិនខាន ។ នៅពេលធ្វើដំណើរ ដល់ចំណុចផ្លូវបំបែក ឆ្ពោះទៅប្រាសាទ បន្ទាយស្រី នោះនឹងបានឃើញ តូបលក់នំបញ្ចុក ដែលសង់ជាប់ៗគ្នាជាជួរ មានភ្ញៀវប្រុសស្រី ចេញ ចូលទ...

របៀបធ្វើក្រឡាន

Image
ក្រឡាន ជាបរិវារសព្ទ ក្លាយមកពីពាក្យថា ក្រឡានជុំជើងក្រឹង ក្រឡឹងជុំជើងក្រាន។ បាយក្រឡាន គឺជាបាយដែលគេដាំក្នុងបំពង់ប្ញស្សី ដុតជុំវិញភ្នក់ភ្លើង ដែលមនុស្សចាស់បុរាណ ជាពិសេស អ្នកដើរព្រៃ ចូលចិត្តដណ្តាំ សម្រាប់បរិភោគ។ សូមចុចចុះឈ្មោះទីនេះដើម្បីទទួលបាន ប្រាក់បន្ថែមស្វាគមន៌100% រហូតដល់ USD 200 សម្រាប់ហ្គេមស្លត។ របៀបធ្វើ ៖ ១- ត្រាំអង្ករដំណើបបួនម៉ោង ហើយស្រង់សម្រស់ចេញ។ ២- កោសដូងពូតយកខ្ទិះដើម ដាក់ដាំអោយពុះ កូរដាក់ស្ករបន្តិចអំបិលបន្តិច អោយប្រៃផ្អែមឡមៗ ហើយរំលត់ភ្លើងចេញ។ ៣- ចាក់អង្ករចូល កូរលាយចូលជាមួយខ្ទិះអោយសព្វ។ ៤- កាប់ឬស្សីស្រុក ធំពេញចំណាស់ មានកម្រាស់ល្មម អោយខ្លីៗ ជាកង់ៗ។ ៥- ច្រកអង្ករចូល ហើយយកស្រកីដូង ជ្រលក់ទឹក ចុកបំពង់អោយជិត។ ៦- ដាក់បំពង់ឬស្សីដុតលើភ្លើង អោយឆេះសំបកមួយជុំ ទើបដាក់ភ្ញំ ដោយដាក់បំពង់ឬស្សីផ្កាប់ក្បាលចុះក្រោម។ ៧- ពេលបរិភោគ ត្រូវសកសំបកឬស្សីចេញសិន ទើបបកយកសាច់បាយ មកទទួលទាន ជាមួយត្រីងៀត ឬ អំបិលម្ទេស ជាដើម

ភ្លាសាច់សុទ្ឋ

Image
គ្រឿងផ្សំ គោ ម្ទេស ជីវ៉ាន់ស៊ុយ ស្លឹកខ្ទឹម ស្លឹកក្រូចសើច ជីអង្កាម អំបិល ទឹកត្រី រំដេង ខ្ទឹមក្រហម វិធីធ្វើ ១-សាច់គោចិញ្រ្ចាំអោយល្អិត ៣០០ក្រាម, ដើមខ្ទឹមហាន់ទទឹងស្តើងៗ និងជីរវ៉ាន់ស៊ុយ១មុខៗ ១ស្លាបព្រាបាយ, ស្លឹកជីរអង្កាម ១/២ចានចង្កឹះ ,ស្លឹកក្រូចសើចហាន់អោយល្អិត ១ស្លាបព្រាបាយ, ខ្ទឹមក្រហមហាន់ទទឹងស្តើងៗ ១ស្លាបព្រាបាយ, រំដេងបុកអោយល្អិត ១ស្លាបព្រាកាហ្វេ, ម្ទេសម៉ដ្ឋ ១-២ស្លាបព្រាកាហ្វេ, អង្ករលីង (បុកអោយម៉ដ្ឋ) ១ស្លាបព្រាបាយ, អំបិលម៉ដ្ឋ ១/២ ស្លាបព្រាកាហ្វេ , ទឹកត្រី ១ស្លាបព្រាបាយ និងទឹកក្រូចឆ្មារ ៣ស្លាបព្រាបាយ ២- លាយសាច់ជាមួយទឹកក្រូចឆ្មារ អំបិល ទឹកត្រី អង្ករលីង ម្ទេសម៉ដ្ឋច្របល់អោយសព្វ ៣- ដាក់ជីរវ៉ាន់ស៊ុយ ដើមខ្ទឹម ស្លឹកក្រូចសើច រំដេង ខ្ទឹមក្រហម ច្របល់អោយសព្វហើយដាក់ជីរអង្កាមចូល ៤- ទទួលទានជាមួយនឹង បន្លែស្រស់ ដូចជា ព្រលឹត ស្ពៃក្តោប ស្លឹកចាភ្លូ សណ្តែកកួរ ។ល។ សំគាល់ : បើចូលចិត្តល្វីង អោយដាក់ពោះខ្ចីទាំងកាកតិចៗផង ។

បច្ចេកទេសការដាំអំពៅ

Image
ការត្រៀមដី -ការភ្ជួរដីត្រូវភ្ជួរយ៉ាងតិច 2 ដង ត្រូវភ្ជួរនៅពេលដីមានសំណើម ហើយត្រូវភ្ជួរជំរៅ 20-50 សង់ទីម៉ែត្រ ដោយភ្ជួរលើករង ចន្លោះពីរងមួយទៅរងមួយ ប្រវែង 1 -1.50 ម៉ែត្រ។   ការដាំប្រភេទមួយជួរ -ចន្លោះពីជួរមួយទៅជួរមួយ មានប្រវែងពី 1.40 – 1.50 ម៉ែត្រ (សំរាប់ប្រម៉ាស៊ីនកាត់)។ – ចន្លោះពីជួរមួយទៅជួរមួយ មានប្រវែងពី 1 – 1.30 ម៉ែត្រ (សំរាប់មនុស្សកាត់)។ ការដាក់ដើមពូជដើម្បីដាំ -ត្រូវដាក់ដើមពូជអំពៅទាំងដើមចូលក្នុងរង តំរៀបជាជួរ រួចហើយកាប់ដើមពូជដែលតំរៀបក្នុងរងជា 3 – 4 កំណាត់ រួចហើយលុបដីកំរាស់ពី 3 – 5 សង់ទីម៉ែត្រ។ ការដាំប្រភេទពីរជួរ -ចន្លោះជួរគូរវាងពី 20 – 30 សង់ទីម៉ែត្រ ហើយចន្លោះពីជួរមួយទៅជួរមួយទៀតមានប្រវែងពី 1.2 – 1.4 ម៉ែត្រ ប្រសិនបើដាំត្រូវរង់ចាំទឹកភ្លៀង (រដូវក្ដៅ) ត្រូវលើករងដាំ ហើយត្រូវប្រញាប់លប់ដីជាបន្ទាន់ គឺដើម្បីជួយរក្សានៅសំណើមរបស់ដី ហើយត្រូវលុបដីឲ្យបានកំរាស់ 5 សង់ទីម៉ែត្រ។ ការត្រៀមពូជអំពៅសំរាប់ដាំ -ត្រូវជ្រើសរើសមើលកំណាត់ពូជឲ្យបានល្អ គឺដើមដែលថ្លោស ដោយមានអាយុចាប់ពី 8 – 10 ខែ គឺអំពៅដែលទើបដាំថ្មីមានដើមថ្លោសធំ មានភ្នែកល្អហើយគ្មានរោគ និងសត្វល្អិតមកយាយីទៀតផង។ -ត្រូវជ្រើសដើមដែលមានភ្នែកល្អ មានសំបក(ធាង) ព័ទ...